ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង សម្ដែងការមិនសប្បាយចិត្តចំពោះ ចំណងមិត្តភាព ព្យាយាមបិទទំនាក់ទំនង ជាមួយកូរ៉េខាងត្បូង

សេអ៊ូល៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា ការសម្រេចចិត្តរបស់កូរ៉េខាងជើង ក្នុងការកាត់ផ្តាច់ រាល់បណ្តាញទំនាក់ទំនង អន្តរកូរ៉េលេចឡើង ក្នុងគោលបំណងបង្ហាញ ពីភាពមិនសប្បាយចិត្តរបស់ខ្លួន ចំពោះការខកខាន របស់កូរ៉េខាងត្បូង ក្នុងការពន្លឿនទំនាក់ទំនងអន្តរកូរ៉េ ហើយក៏មានបំណងពង្រឹងអំណាច ចរចារបស់ខ្លួននៅក្នុងបញ្ហា ឆ្លងកាត់ព្រំដែនផងដែរ។

ចលនារឹងចុងក្រោយ ត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីជិតស្និទ្ធ និងប្រមូលការគាំទ្រក្នុងស្រុក នៅពីក្រោយរបបលោកគីម ជុងអ៊ុន តាមរយៈ“ ការប៉ះទង្គិចជាមួយកូរ៉េខាងត្បូង” ខណៈដែលក្រុងព្យុងយ៉ាង ត្រូវតែប្រឈម ទ្វេរដងនៃការរីកលូតលាស់សេដ្ឋកិច្ច ដែលកំពុងកើតមាន នៅក្រោមសម្ពាធ នៃទណ្ឌកម្មពិភពលោក។

នៅព្រឹកថ្ងៃនេះកូរ៉េខាងជើង បានប្រកាសថា ខ្លួននឹងកាត់ផ្តាច់ រាល់បណ្តាញ ទំនាក់ទំនងអន្តរកូរ៉េ ទាំងកណ្តាលថ្ងៃត្រង់ថ្ងៃអង្គារនេះ រួមទាំងបណ្តាញទូរស័ព្ទបន្ទាន់ រវាងគណបក្សពលករ កំពុងកាន់អំណាច របស់កូរ៉េខាងជើង និងការិយាល័យ ប្រធានាធិបតីខាងត្បូងផងដែរ៕ ដោយ៖ ឈូក បូរ៉ា

To Top