បរទេស ៖ មន្ត្រីរបស់សហរដ្ឋអាមេរិក និងប្រទេសប៉ាគីស្ថាន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាអំពីកិច្ច ខិតខំប្រឹងប្រែង ជួយឲ្យចាប់ផ្តើមសារជាថ្មី នូវកិច្ចពិភាក្សាចរចាសន្តិភាព អន្តរអាហ្វហ្គានីស្ថាន ដែលជាប់គាំង បន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើង រវាងពួកតាលីបង់ និងរដ្ឋាភិបាល អាហ្វហ្គានីស្ថាន។
លោក Zalmay Khalilzad ជាតំណាងពិសេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការផ្សះផ្សារ អាហ្វហ្គានីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា លោកបានពិភាក្សាគ្នា ជាមួយអគ្គមេបញ្ជាការ កងទ័ពប៉ាគីស្ថាន លោក នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។
ចំណែកសេចក្តីថ្លែងការណ៍មួយ ពីបេសកកម្មសហរដ្ឋអាមេរិក ប្រចាំនៅប៉ាគីស្ថាន បាននិយាយយ៉ាងដូច្នេះថា “លោកទាំងពីរបានកត់ សម្គាល់ដល់ភាព រីកចម្រើនថ្មីៗនេះ ដែលបង្កើតឡើងដោយបទឈប់បាញ់គ្នា ក្នុងពិធីបុណ្យ Eid និងការពន្លឿនដោះលែងអ្នកទោស ក៏ដូចជាមានអំពើហិង្សាថយចុះ នៅមុនកិច្ចចរចា អន្តរអាហ្វហ្គានីស្ថាន”៕
ប្រែសម្រួល៖ប៉ាង កុង