ព័ត៌មានអន្តរជាតិ

អង្គការសុខភាព ពិភពលោក ព្រមាន មិនឲ្យមានការរីករាយ ភ្លេចខ្លួន ក្នុងសង្គ្រាម ប្រឆាំងកូវីដ១៩ ស្របពេលមានការតវ៉ា

បរទេស ៖ ប្រធានអង្គការ សុខភាពពិភពលោក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានព្រមានថា រដ្ឋាភិបាលគួរតែការពារ មិនឲ្យមានការត្រេកអររីករាយ ក្នុងដំណើរប្រយុទ្ធ នឹងការឆ្លងរាលដាល នៃមេរោគកូវីដ១៩ ជាពិសេស ព្រោះតែមានការប្រមូល ផ្តុំជួបជុំគ្នាជាសាធារណៈ និង ការតវ៉ានៅទូទាំងពិភពលោក ។

អគ្គលេខាធិការអង្គការ សុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ ក្នុងសន្និសីទកាសែតមួយ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីសដូច្នេះថា “រយៈពេលជាង៦ខែ ក្នុងដំណើរឆ្លងរាលដាលនោះ នេះមិនមែនជាពេល ដែលប្រទេសណាមួយ ត្រូវបន្ធូរបន្ថយការប្រឹងប្រែង ទប់ទល់នោះទេ”។

ផ្ទាំងពាណិជ្ជកម្ម

លោក Tedros Adhanom Ghebreyesus បានថ្លែងប្រាប់ថា បើទោះជាប្រទេសខ្លះនៅតំបន់អឺរ៉ុប កំពុងតែឃើញមានភាពវិវត្ត ជាមួយការថយចុះនៃជម្ងឺ ចំនួននៃករណីឆ្លង នៅទូទាំងពិភពលោក គឺនៅតែកើនឡើង ដោយមានករណី វិជ្ជមានច្រើនជាង១០០.០០០ ត្រូវគេរាយការណ៍ជារៀងរាល់ថ្ងៃ៕
ប្រែសម្រួល៖ប៉ាង កុង

To Top