ព័ត៌មានអន្តរជាតិ

ទណ្ឌកម្មអាមេរិក លើការដឹកជញ្ជូន ប្រេងអ៊ីរ៉ង់ ដាក់អនុវត្ត ជាធរមាន

បរទេស ៖ រដ្ឋបាលលោក ត្រាំ ទើបបានដាក់ទណ្ឌកម្ម លើប្រទេសអ៊ីរ៉ង់ ដែលផ្តោតគោលដៅ លើបណ្ដាញដឹកជញ្ជូន របស់ប្រទេសនៅតំបន់ មជ្ឈិមបូព៌ាមួយនេះ ជុំវិញបទចោទប្រកាន់ អំពីការគាំទ្រដល់ពង្រីក អភិវឌ្ឍផលិតអាវុធប្រល័យលោក របស់ទីក្រុងតេអេរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា ទណ្ឌកម្មដែលប្រកាស កាលពីមុនក្នុងខែធ្នូនោះ បានដាក់ឲ្យអនុវត្តជាធរមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ លើក្រុមហ៊ុនដឹកជញ្ជូន របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ Shipping Lines និងក្រុមហ៊ុនដឹកជញ្ជូន E-Sail Shipping មានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ ក្រោយរយៈពេល១៨០ថ្ងៃ អនុញ្ញាតក្រុមហ៊ុនទំនិញមនុស្សធម៌មានពេលស្វែងរកមធ្យោបាយដទៃ ដឹកជញ្ជូនទំនិញរបស់ខ្លួនចូលទៅក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ា។

“ព្រោះតែក្នុងពេលបច្ចុប្បន្ន ការពន្យាពេលទូទៅនេះ បានឈានដល់ទីបញ្ចប់ ក្រុមហ៊ុនទាំងនោះ ក្នុងវិស័យឧស្សាហកម្មជំនួញ និងដែនសមុទ្រ ដែលកំពុងតែធ្វើពាណិជ្ជកម្ម ជាមួយប្រទេសអ៊ីរ៉ង់ ត្រូវតែប្រើប្រាស់ក្រុម ហ៊ុនដឹកជញ្ជូន ឬក៏មធ្យោបាយដឹកជញ្ជូន ដទៃក្រៅពីក្រុមហ៊ុន IRISL ឬក៏ក្រុមហ៊ុន E-Sail ហើយរដ្ឋាភិបាល អង្គភាព ឬក៏បុគ្គលណាមួយ ដែលជ្រើសបន្តធ្វើពាណិជ្ជកម្ម ជាមួយក្រុមហ៊ុន IRISL និងក្រុមហ៊ុន E-Sail នោះ នាពេលបច្ចុប្បន្ននេះ នឹងប្រឈមនឹង ការទទួលរងទណ្ឌកម្ម WMD របស់អាមេរិក”៕
ប្រែសម្រួល៖ប៉ាង កុង

To Top