ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ អង់គ្លេស ៖ ចំនួនស្លាប់រៀងរាល់ថ្ងៃ ដោយសារកូវីដ១៩ នឹងធ្លាក់ចុះដល់ ០ត្រឹមខែកក្កដា

បរទេស ៖ យោងតាមការអះអាង របស់អ្នកស្រាវជ្រាវ វិទ្យសាស្ត្រនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ចំនួននៃអ្នក ដែលបាត់បង់ជីវិត ដោយសារវិរុសកូវីដ១៩ នៅប្រទេសអង់គ្លេស ជាប្រចាំថ្ងៃ នឹងមានការធ្លាក់ ចុះទៅដល់ចំណុច០ នៅក្នុងខែកក្កដាខាងមុខ។

ក្រុមអ្នកវិទ្យសាស្ត្រ ដែលត្រូវបានគេស្គាល់ថា មានប្រភពមកពីសកលវិទ្យាល័យOxford នៃចក្រភពអង់គ្លេស បានគូសបញ្ជាក់ថាចំនួនអ្នកស្លាប់ ដោយសារកូវីដ១៩ នឹងមិនត្រូវបានគេរាយការណ៍ទៀតឡើយ ចាប់ពីខែក្រោយ ។ លោក Carl Heneghan សាស្ត្រាចារ្យ នៃសកលវិទ្យាល័យនេះ បាននិយាយថា បែបនេះតាំងតែពីខែមុនថា តួលេខនេះនឹងធ្លាក់ ដល់សូន្យនៅត្រឹមប៉ុន្មាន
ថ្ងៃប៉ុណ្ណោះក្នុងខែកក្កដា ។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃចន្ទ តួលេខ ដែលត្រូវបានបង្ហាញ ដោយរដ្ឋាភិបាលបានបញ្ជាក់ថា ចំនួនអ្នកស្លាប់មានការ ធ្លាក់ចុះគួរឲ្យកត់សំគាល់ពោល គឺមានត្រឹមតែ៥៥នាក់ ប៉ុន្តែតួលេខសរុប នៃការស្លាប់បានកើនឡើង ទៅដល់៤០៥៩៧នាក់ មកហើយចាប់តាំងតែពីរលក
វាយប្រហារ កាលពីថ្ងៃទី២២ ខែមិនាកន្លងមក ៕

ប្រែសម្រួល៖ស៊ុនលី

To Top