ព័ត៌មានអន្តរជាតិ

លោក ត្រាំ កំពុងវាយតម្លៃ ជាថ្មីម្តងទៀត នូវវត្តមានយោធា បរទេសរបស់អាមេរិក

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កំពុងវាយតម្លៃឡើងវិញ នូវវត្តមានយោធា បរទេសរបស់អាមេរិក នេះបើយោងតាមរបាយការណ៍ ដែលបានលើកឡើងថាលោក ត្រាំ គ្រោងនឹងដកកងទ័ពមួយ ផ្នែកចេញពីប្រទេសអាល្លឺម៉ង់។

របាយការណ៍ដែលថាលោក ត្រាំ កំពុងបន្ថយវត្តមានយោធា អាមេរិកនៅប្រទេសអាឡឺម៉ង់ ពីកងទ័ព ៣៤.៥០០ នាក់ទៅមិនលើសពី ២៥.០០០ នាក់បានធ្វើឱ្យមានការព្រួយបារម្ភជាថ្មី អំពីផែនការប្រហាក់ប្រហែល ដែលអាចមានសម្រាប់ កងទ័ពអាមេរិក ២៨.៥០០ នាក់កូរ៉េ។

បញ្ហាជាមួយកូរ៉េខាងត្បូង ជាពិសេសត្រូវបានផ្សារភ្ជាប់ទៅនឹងការចរចា ដែលកំពុងបន្តរវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ដើម្បីព្យាយាមបន្តកិច្ចព្រមព្រៀង ចែករំលែកតម្លៃ សម្រាប់ការថែរក្សាកងទ័ព អាមេរិកនៅទនោះ ៕ដោយ ឈូក បូរ៉ា

To Top