ព័ត៌មានអន្តរជាតិ

អាមេរិក ខកចិត្ដលើកូរ៉េខាងជើង ដែលផ្ដាច់ទំនាក់ទំនង ជាមួយកូរ៉េខាងត្បូង

វ៉ាស៊ីនតោន៖ ក្រសួងការបរទេស បានឲ្យដឹងថា សហរដ្ឋអាមេរិក មានការខកចិត្ត ចំពោះសកម្មភាពថ្មីៗនេះ របស់កូរ៉េខាងជើង ក្នុងការកាត់ផ្តាច់ចំណងមិត្តភាព ជាមួយប្រទេសកូរ៉េខាងត្បូង ដោយជំរុញ ឱ្យប្រទេសកុម្មុយនិស្តមួយនេះ វិលត្រឡប់មករកការទូត និងកិច្ចសហប្រតិបត្តិការវិញ។

ការអត្ថាធិប្បាយបានធ្វើឡើង ជាការឆ្លើយតបទៅនឹង សកម្មភាពជាបន្តបន្ទាប់ ដែលកូរ៉េខាងជើង បាន ខឹងនឹងការបង្ហោះខិត្តប័ណ្ណ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដែលបានបញ្ជូន ដោយអ្នករត់ចោលជួរ ចូលកូរ៉េខាងជើង និងសកម្មជនកូរ៉េខាងត្បូង។

កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ កូរ៉េខាងជើងបានប្តេជ្ញាថា នឹងកាត់ផ្តាច់រាល់បណ្តាញ ទំនាក់ទំនងអន្តរកូរ៉េ ហើយបដិសេធមិនឆ្លើយតប នឹងការហៅទូរស័ព្ទ របស់ប្រទេសកូរ៉េខាងត្បូង តាមរយៈបណ្តាញទំនាក់ទំនង និងខ្សែទូរស័ព្ទយោធានោះទេ៕ដោយ៖ ឈូក បូរ៉ា

To Top