ព័ត៌មានអន្តរជាតិ

សម្ដេច ស ខេង គាំទ្រចំពោះ ការចែករំលែក បទពិសោធន៍ ក្នុងការអភិវឌ្ឍកម្ពុជាឲ្យទីម័រខាងកើត

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគាំទ្រចំពោះការចែក រំលែកនូវបទពិសោធន៍ ផ្សេងៗដែលកម្ពុជាទទួលបាន នៅក្នុងដំណើរ ការអភិវឌ្ឍកម្ពុជា ជាពិសេស ការងារកំណែទម្រងរដ្ឋបាលថ្នាក់ ក្រោមជាតិ ទៅភាគី ប្រទេស ទីម័រខាងកើត។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកអើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំកម្ពុជា នារសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ចំពោះការវឌ្ឍនៈភាព ដែលកម្ពុជា កំពុងតែមានដូច បច្ចប្បន្ននេះ ក៏មានកិច្ចការមួយចំនួនទៀត ដែលរាជរដ្ឋាភិបាល កំពុងតែខិតខំយកចិត្តទុកដាក់ ជាពិសេស ការងារអភិវឌ្ឍន៍ធនធានមនុស្ស ដោយសារធនធាន មនុស្សរបស់កម្ពុជា ត្រូវបាន បំផ្លេចបំផ្លាញនៅក្នុងរបបព្រល័យពូជសាសន៍។

សម្ដេច មានប្រសាសន៍ថា «ពិតជាគាំទ្រចំពោះការចែករំលែក នូវបទពិសោធន៍ផ្សេងៗ ដែលកម្ពុជាទទួលបាន នៅក្នុងដំណើរការអភិវឌ្ឍប្រទេសរបស់ខ្លួន ជាពិសេស ការងារកំណែ ទម្រងរដ្ឋបាល ថ្នាក់ក្រោមជាតិទៅភាគី ទីម័រខាងកើត»។

លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស អបអរសាទចំពោះវឌ្ឍនៈភាព កំណែទម្រង់ថ្នាក់ក្រោមជាតិ ក្នុងការដឹកនាំរបស់ សម្ដេចក្រឡាហោម ដែលបានសម្រេចនៅលទ្ធផល ធំៗជា ច្រើនកន្លងមក នេះ។

លោកចាត់ទុកថា កម្ពុជា គឺជាគំរូមួយហើយក៏ សង្ឃឹមថា នៅក្នុងអាណត្តិការ របស់លោក នឹងខិតខំធ្វើការជាមួយ ដៃគូពាក់ព័ន្ធរួមជាមួយ ក្រសួងមហាផ្ទៃ ផងដែរ ក្នុងការរៀនសូត្រ នៅបទពិសោធន៍ផ្សេងៗពីកម្ពុជា ដើម្បីកសាងនៅ ការអភិវឌ្ឍន៍របស់ ប្រទេសទីម័រខាងកើត តាមប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់ឆ្លងកាត់ការលំបាកដូចគ្នា នៅក្នុងប្រវត្តសាស្ដ្រ របស់ខ្លួន។

លោក ខិតខំធ្វើយ៉ាងណាដើម្បីបង្កើតឲ្យមានផ្លាស់ប្ដូរបទពិសោធន៍ រវាងថ្នាក់ដឹកនាំ មូលដ្ឋាន របស់ប្រទេសទីម័រខាងកើត ដើម្បីសិក្សារៀនសូត្ររកបទពិសោធន៍ របស់កម្ពុជា ទៅក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីអភិវឌ្ឍមូលដ្ឋាននៅក្នុង ប្រទេសទីម័រខាងកើត៕ ដោយ អេង ប៊ូឆេង

To Top