សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង កំពុងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក អំពីការសម្រេចចិត្តរបស់កូរ៉េខាងជើង ក្នុងការកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង។
អ្នកនាំពាក្យក្រសួងបានឲ្យដឹងនៅពេលសួរថាតើក្រុងសេអ៊ូល ពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នជាមួយក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងថា “មែនយើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកគ្រប់ពេល ខ្ញុំជឿថាការប្រាស្រ័យទាក់ទងបែបនេះ គឺជាតួនាទីសំខាន់មួយរបស់ក្រសួងការបរទេស” ។
កូរ៉េខាងជើង បានឲ្យដឹងថាខ្លួននឹងកាត់ផ្តាច់ រាល់បណ្តាញទំនាក់ទំនងជាមួយខាងត្បូង ដោយខឹងទីក្រុងសេអ៊ូល ចំពោះការខកខាន មិនបានបញ្ឈប់អ្នករត់ចោល ជួរកូរ៉េខាងជើង ពីការបញ្ជូនខិត្តប័ណ្ណប្រឆាំង នឹងទីក្រុងព្យុងយ៉ាង ចូលទៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ៕ ដោយ ឈូក បូរ៉ា