សិង្ហបុរី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២១៨នាក់ គិតត្រឹមថ្ងៃអង្គារ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅក្នុងប្រទេស កើនដល់៣៨.៥១៤នាក់ ។
ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទាំងនេះ មាន៦នាក់ កើតឡើងក្នុងសហគមន៍ ទន្ទឹមនឹងនេះដែរ មាន២១២ករណី គឺជាអ្នកធ្វើការងារ ដែលបានស្នាក់នៅបន្ទប់ការងារ ក្នុងនោះបូកទំាងអ្នកស្នាក់នៅ ក្នុងរោងចក្រផងដែរ ។
ក្នុងចំណោមករណីថ្មីនេះដែរ ៩៧ភាគរយ មានពាក់ព័ន្ធនឹងការនៅប្រមូផ្តុំគ្នា ទន្ទឹមនឹងនេះដែរ និងមានអ្នកឆ្លងតាមរយៈការប៉ះពាល់ ដានអ្នកដែលអ្នកមានមេរោគ ។
ក្រសួងបានឲ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ១៩ ផ្សេងទៀតចំនួន៥០៩ករណី ដែលបានចាកចេញពីមន្ទីរពេទ្យ និងកន្លែងដាក់ឲ្យនៅដាច់ដោយឡែក នៅតាមសហគមន៍នានា ។ សរុបរួម មានចំនួន២៥.៨៧៧នាក់ បានជាសះស្បើយទាំងស្រុងពីការឆ្លងជំងឺ និងបានចាកចេញពីមន្ទីរ និងតាមមណ្ឌលសុខភាព សហគមន៍នានា ។
សរុបមានអ្នកស្លាប់ ចំនួន២៥នាក់ បន្ទាប់ពីបាន ឆ្លងជំងឺកូវីដ១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា