បរទេស៖ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៧៦ បុគ្គលិកធ្វើការរោងចក្រម្នាក់ ដែលស្ថិតនៅក្នុងតំបន់Nzara នៃប្រទេសស៊ូដង់ ត្រូវបានគេរាយការណ៍ថា ធ្លាក់ខ្លួនឈឺដោយមិនដឹងមូលហេតុ ហើយរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ គាត់បានបាត់បង់ជីវិត។
វាក្រោយមកត្រូវបានគេអះអាងថា គឺជាករណីទី១បំផុត លើពិភពលោកនៃការស្លាប់ ដោយសារជំងឺថ្មីម្យ៉ាង ដែលមានឈ្មោះថា អេបូឡាEbola ហើយបន្តបន្ទាប់មកវា បានចាប់ផ្តើមរីករាលដាលយ៉ាងឆាប់រហ័ស ដោយរយៈពេលដ៏ខ្លី មានករណីឆ្លងសរុបដល់ទៅ ២៨៤នាក់ ហើយមនុស្សពាក់កណ្តាលចំនួននេះ បានស្លាប់ដោយសារ ជំងឺឆ្លងមួយនេះ។
រោគសញ្ញានៃជំងឺគ្រុនអេបូឡា Ebola ជាទូទៅចាប់ផ្តើម ប្រហែលជា៤ទៅ ១៥ថ្ងៃ បន្ទាប់ពីមនុស្សម្នាក់ ត្រូវបានឆ្លងមេរោគ។ ជនរងគ្រោះជាមធ្យម នឹងសម្គាល់ឃើញ តាមរយៈរោគសញ្ញា ដូចជាជំងឺគ្រុនផ្តាសាយ ដូចជាគ្រុនក្តៅខ្លាំង និងឈឺចាប់តាមសារពាង្គកាយ។
ជារឿយៗវានឹងចាប់ផ្តើម ធ្វើទុក្ខជាបន្តបន្ទាប់មក ដោយការរាក ក្អួត និងចាប់ផ្តើមឡើងកន្ទួល លើរាងកាយទាំងអស់។ បន្ទាប់មកមនុស្សម្នាក់ អាចចាប់ផ្តើមហូរឈាមចេញ ពីរាង្គកាយនិងការបំផ្លាញ សរីរាង្គខាងក្នុងចាប់ផ្តើម។ ក្នុងរយៈពេល៧ទៅ១០ថ្ងៃ អ្នកជំងឺក៏កើតចេញ ជាការអស់កម្លាំងការខ្វះជាតិទឹក និងញាក់កន្ត្រាក់ជាដើមមុន នឹងដាច់ខ្យល់ស្លាប់៕
ប្រែសម្រួល:ស៊ុនលី