ព័ត៌មានអន្តរជាតិ

អ្នកលក់សាច់ជ្រូក នៅវៀតណាម ចំណេញកប់ក្តោង ដោយសារការ ផ្គត់ផ្គង់តិច

បរទេស៖ អ្នកផលិតសាច់ជ្រូកបាននិយាយថា ប្រាក់ចំណេញសរុប បានកើនឡើងដល់ ១៧ ដង នៅក្នុងត្រីមាសទី ១ ដោយសារការផ្គត់ផ្គង់មានការខ្វះខាត ទើបបណ្តាលឱ្យតម្លៃឡើងថ្លៃ។ ក្រុមហ៊ុន Dabaco Group នៅភាគខាងជើងខេត្ត បាក់និញ បានរាយការណ៍អំពីប្រាក់ចំណេញចំនួន ៣៤៩ ពាន់លានដុង (១៥ លានដុល្លារ) នៅក្នុងត្រីមាសទីមួយ ដែលបានកើនឡើង ១៧ ដងពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រាក់ចំណូលបានកើនឡើង ៤១ ភាគរយ ទៅដល់ ២,២៩ ទ្រីលានដុង (១០២ លានដុល្លារ) ។

សម្រាប់រយៈពេលពេញមួយឆ្នាំនេះគេរំពឹងថា កំណើនប្រាក់ចំណូល ៨៤ ភាគរយ ដល់ ១៣,២ ទ្រីលានដុង (៥៦៦ លានដុល្លារ) និងកំណើនប្រាក់ចំណេញសរុប ៥១ ភាគរយដល់ ៤៦០ ទ្រីលានដុង (១៩,៧ លានដុល្លារ) ។

Dabaco រំពឹងថា សត្វជ្រូករបស់ខ្លួនធំជាងគេក្នុងចំណោមអ្នកផលិតនៅប្រទេសវៀតណាមនៅចុងឆ្នាំនេះ និងធំជាង ១៥ ភាគរយនៅពេលឆ្នាំមុន ដែលសត្វជ្រូកត្រូវបានគេសម្លាប់យ៉ាងច្រើនដោយសារតែការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក។

អ្នកផលិតសាច់ជ្រូកខាងត្បូងប្រទេសវៀតណាម គឺ Dong Nai Agricultural Livestock Product  ក៏បានរាយការណ៍ពីប្រាក់ចំណេញចំនួន ៣៩ ពាន់លានដុង (១,៧ លានដុល្លារ) ដែលលើសពីឆ្នាំ ២០១៩ ដល់ ៤១ ភាគរយផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top