ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង កោះតៃវ៉ាន់ ប្រញាប់ប្រញាប់ ហោះដេញយន្តហោះ ចម្បាំងចិន នៅដែនអាកាស របស់ខ្លួន

បរទេស៖ យន្តហោះចម្បាំង Su-30 របស់ចិនជាច្រើនគ្រឿង ត្រូវបានស្ទាក់នៅលើដែនទឹក អន្តរជាតិ ដោយយន្ដហោះរបស់កោះតៃវ៉ាន់ បន្ទាប់ពីយន្តហោះចម្បាំងទាំងនោះ បានឆ្លងចូលខ្សែទឹក នៃច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអង្គារ។ ឧប្បត្តិហេតុនេះកើតឡើងតែមួយថ្ងៃ បន្ទាប់ពីយន្តហោះអាមេរិកមួយគ្រឿង ត្រូវបានអនុញ្ញាតឱ្យហោះហើរឆ្លងកាត់កោះតៃវ៉ាន់ និងប៉ុន្មានថ្ងៃ បន្ទាប់ពីនាវាចម្បាំងអាមេរិក បានបើកឆ្លងកាត់ច្រកសមុទ្រនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមកាសែត South China Morning Post ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បានរកឃើញយន្តហោះចម្បាំង Sukhoi Su-30 ជាច្រើនគ្រឿង ដែលហោះនៅភាគនិរតីចូលទៅក្នុងតំបន់ កំណត់អត្តសញ្ញាណការពារ អាកាសរបស់ដីកោះនេះ នៅព្រឹកថ្ងៃអង្គារ ដោយជំរុញឱ្យក្រសួងបញ្ជូន អ្នកប្រយុទ្ធទៅស្រមោល រារាំងនិងព្រមានយន្តហោះចិន។

ក្រសួងការពារជាតិ នៃកោះនេះ បានបន្តថា « យោធាមានការឃ្លាំមើលនិងត្រួតពិនិត្យសកម្មភាពទាំងអស់ នៅក្នុងសមុទ្រ និងដែនអាកាស ដែលព័ទ្ធជុំវិញកោះតៃវ៉ាន់ ហើយសាធារណជន អាចធានានូវសមត្ថភាពរបស់យើង ក្នុងការថែរក្សាសន្តិសុខ សម្រាប់ទឹកដីជាតិរបស់យើង។ នេះជាឧប្បត្តិហេតុទី ៩ ក្នុងឆ្នាំនេះ»។

កោះតៃវ៉ាន់អះអាងថា អ្វីៗនៅភាគខាងកើតនៃខ្សែទឹកកណ្តាល គឺជាច្រកអាកាសរបស់ខ្លួន ប៉ុន្តែបើនិយាយដោយស្របច្បាប់ តៃប៉ិគ្រប់គ្រងតែផ្នែកតូចមួយ នៃផ្លូវទឹកប៉ុណ្ណោះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top