ព័ត៌មានអន្តរជាតិ

អាមេរិកនិយាយថា ស្ថានកុងស៊ុលនៅទីក្រុងវូហាន នឹងបើកដំណើរការជាថ្មី នាពេលអនាគតឆាប់ៗនេះ

បរទេស៖ ស្ថានទូតសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក នាពេលខាងមុខឆាប់ៗនេះ នឹងបន្តដំណើរប្រតិបត្តិការជាថ្មី នៅស្ថានកុងស៊ុល ក្នុងទីក្រុងវូហាន ប្រទេសចិន ជាទីផ្ទុះឆ្លងដំបូង នៃមេរោគកូរ៉ូណា កាលពីចុងឆ្នាំមុន។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ នៅប្រទេសចិន លោក Terry Branstad មានបំណងបន្តដំណើរប្រតិបត្តិការ ក្នុងទីក្រុងវូហាន នាពេលអនាគតខាងមុខឆាប់ៗនេះ នេះតាមសម្តីរបស់លោក Frank Witaker ជាទីប្រឹក្សារដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសាធារណៈ នៅស្ថានទូត ប៉ុន្តែលោក មិនបានផ្តល់កាលបរិច្ឆេទ ជាក់លាក់នោះទេ។

គួរបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដកបុគ្គលិកស្ថានកុងស៊ុល និងក្រុមគ្រួសាររបស់ពួកគេចេញ កាលពីក្នុងចុងខែមករា ក្រោយរដ្ឋាភិបាលចិន ដាក់ទីក្រុងនេះ ស្ថិតក្រោមបម្រាមគោចរ ដើម្បីទប់ស្កាត់ការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា៕ ប្រែសម្រួល៖ប៉ាង កុង

To Top