បរទេស ៖ ប្រទេសរុស្ស៊ី និងប្រទេសចិន តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមកសាងសំណុំរឿងនៅអង្គការសហប្រជាជាតិ ប្រឆាំងនឹងការអះអាង របស់ទីក្រុងវ៉ាស៊ីនតោន ដែលថា ខ្លួនអាចនឹងត្រឡប់ដាក់ ទណ្ឌកម្មទាំងអស់ជាថ្មី លើប្រទេសអ៊ីរ៉ង់ នៅក្រុមប្រឹក្សាសន្តិសុខប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដោយទីក្រុងមូស្គូអំពាវនាវ ឲ្យប្រើជម្រើស ស្របច្បាប់អន្តរជាតិ ប្រឆាំងទប់ទល់នឹងទង្វើបែបនោះ របស់អាមេរិក។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ទាំងពីរនាក់បានសរសេរសារ ទៅក្រុមប្រឹក្សាមានសមាជិក១៥ប្រទេស និងឲ្យទៅអគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres ស្របពេលដែលសហរដ្ឋអាមេរិក គម្រាមជំរុញឲ្យមានការដាក់ ទណ្ឌកម្មឡើងវិញ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ បើទោះជាអាមេរិកបានបោះបង់ចោល កិច្ចព្រមព្រៀងនោះក្នុងឆ្នាំ២០១៨ក៏ដោយ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានគម្រាមជំរុញឲ្យដាក់ទណ្ឌកម្មអង្គការ សហប្រជាជាតិឡើងវិញ លើប្រទេសអ៊ីរ៉ង់ ប្រសិនបើក្រុមប្រឹក្សាសន្តិសុខ មិនបន្តបម្រាមនាំចូលអាវុធ ដែលនឹងត្រូវផុត កាលកំណត់ក្នុងខែតុលា ខាងមុខនេះ ក្រោមកិច្ចព្រមព្រៀងអ៊ីរ៉ង់ ជាមួយមហាអំណាច ពិភពលោកនានា ដើម្បីទប់ស្កាត់ទីក្រុង តេអេរ៉ង់មិនឲ្យអភិវឌ្ឍ ផលិតអាវុធនុយក្លេអ៊ែ ៕ ប្រែសម្រួល៖ប៉ាង កុង