ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា សារព័ត៌មានប្រចាំថ្ងៃរបស់ ប្រទេសបារាំងឈ្មោះ Le Monde បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលបារាំង បានសម្រេចបញ្ចប់ការដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្នលើវិស័យសុខភាពនៅត្រឹមថ្ងៃទី១០ ខែកក្កដា ដោយកាលពីមុនបានកំណត់នៅក្នុងរយៈពេល២សប្តាហ៍បន្ថែមទៀតដែលបានគ្រោងទុក ហើយគេរំពឹងថា នឹងមានការរឹតត្បិតដល់សិទ្ធិសេរីភាពនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា ។
កាសែត Le Monde បានដកស្រង់សម្តីរបស់លោកនាយករដ្ឋដែលបានលោកឡើងថា “ការផ្តល់មកនូវស្ថានភាពសុខភាពនៅក្នុងដំណាក់កាលនេះ រដ្ឋាភិបាល សូមធ្វើការបញ្ចប់ការដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្នលើផ្នែកសុខភាព តែត្រូវតែទទួលយកករណីថ្មីនៅកើតមានឡើងនៅឡើយ” ។
កាសែតបានឲ្យដឹងទៀតថា នេះជាការបញ្ចប់ពីរដ្ឋស្ថិតក្នុងគ្រាអាសន្នផ្នែកសុខភាព “ត្រូវតែធ្វើការរៀបចំឲ្យបានល្អ និងជាបណ្តើរៗដើម្បីបន្តការពារដល់ពលរដ្ឋបារំាង ដែលប្រឈមមុខនឹងវីរុសដែលនៅតែបន្តឆ្លងរាលដាល ហើយអាចកំណត់ច្បាស់អំពីការបន្តកើតឡើង ឬទោះបីជាមានការចាំបាច់ដែលនឹងត្រូវពង្រឹងលើវិធានការជាច្រើនដែលបានធ្វើរួចហើយសម្រាប់សប្តាហ៍ក្រោយៗ ឬខែក្រោយៗទៀត” ។
ប្រទេសបារាំង ជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសជាច្រើននៅតំបន់អឺរ៉ុប ដែលបានរងគ្រោះធ្ងន់ធ្ងរដោយសារការឆ្លងរាលដាលដោយវីរុសកូរ៉ូណា ដោយបានប្រកាសដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្នលើវិស័យសុខភាពកាលពីថ្ងៃទី២៤ ខែមីនា ។ នៅក្នុងខែឧសភា រដ្ឋាភិបាលបានសម្រេចបន្ថែមរយៈពេលដាក់រដ្ឋក្នុងគ្រាអាសន្នបន្ថែមទៀតរយៈពេល២ខែ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា