សេអ៊ូល ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងអនុវត្តកិច្ចព្រមព្រៀង កាត់បន្ថយភាពតានតឹង ផ្នែកយោធាជាមួយប្រទេស កូរ៉េខាងជើង ទោះបីមានការគំរាមកំហែង របស់ក្រុងព្យុងយ៉ាង ក្នុងការដកហូតវាក៏ដោយ ។
យោងតាមក្រសួងការពារជាតិ ក្នុងអំឡុងកិច្ចប្រជុំ នៃមេបញ្ជាការកំពូល ក្រោមអធិបតីភាពលោក Jeong Kyeong-doo រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងថា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៨ បានរួមចំណែកកាត់បន្ថយភាព តានតឹង រវាងកូរ៉េទាំងពីរ ។
ក្រសួងបានបន្ថែមថា “ទោះបីមានការលំបាក ក្នុងទំនាក់ទំនងអន្តរកូរ៉េថ្មីៗនេះ យោធារបស់យើងបានសម្រេចចិត្ដ អនុវត្តកិច្ចព្រមព្រៀង យោធាថ្ងៃទី១៩ ខែកញ្ញា ដើម្បីបន្តកិច្ចប្រឹងប្រែង ដើម្បីសម្រេចបាននូវការ កាត់បន្ថយភាពតានតឹងផ្នែកយោធា និងគាំទ្រនយោបាយរបស់រដ្ឋាភិបាល សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ និងសន្តិភាព”៕
ដោយ ឈូក បូរ៉ា