បរទេស ៖ ប្រទេសអូទ្រីសនៅថ្ងៃពុធនេះ បានប្រកាសថា ខ្លួននឹងបើកទ្វារប្រទេសឡើងវិញ ជាមួយនឹងប្រទេស ចំនួន៣១ ដែលមានរួមទាំងប្រទេសអ៊ីតាលី និងក្រិកផងក្រោយពេល ដែលបានបិទទ្វាដាក់ បម្រាមធ្វើដំណើរ អស់រយៈពេលជាង៣ ខែមកហើយ។
យោងតាមការប្រកាស របស់លោករដ្ឋមន្ត្រី ការបរទេស លោក Alexander Schallenberg បានបញ្ជាក់ថា ប្រទេសទាំង៣១ នឹងអាចធ្វើដំណើរចូលមកប្រទេសអូទ្រីស វិញចាប់ពីយប់ថ្ងៃអង្គារទី១៦ ខែមិថុនាពាក់កណ្តាលយប់តទៅ ហើយក្នុងនោះរួមបញ្ចូលទាំង សមាជិកសហភាពអ៊ឺរ៉ុប EU និងសមាជិកនៃសមាគមន៍ពាណិជ្ជកម្មសេរីអ៊ឺរ៉ុប EFTA ព្រមទាំងប្រទេសចំនួន៤ផ្សេងទៀត ដូចជាស៊ុយអ៊ែត អង់គ្លេស អេស្បាញ និងប៉ទុយហ្គាល់ផង។
ក្នុងនោះផងដែរ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថាព្រំដែន ជាមួយនឹងប្រទេសអេស្បាញ និងបើកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកក្កដា ប៉ុន្តែអេស្បាញ បានបញ្ជាក់ថានឹងបន្តបិទព្រំដែន របស់ខ្លួនរហូតដល់ចុង ខែមិថុនាសិន៕
ប្រែសម្រួល៖ស៊ុនលី