ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង មានឆន្ទៈដាក់ ទណ្ឌកម្មលើកូរ៉េខាងត្បូង ចំពោះខិត្តប័ណ្ណប្រឆាំង នឹងទីក្រុងព្យុងយ៉ាង

ព្យុងយ៉ាង ៖ កាសែតសំខាន់របស់កូរ៉េខាងជើង បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកុម្មុយនិស្តមានឆន្ទៈមួយ ដើម្បីដាក់ទណ្ឌកម្មលើ ប្រទេសកូរ៉េខាងត្បូង ចំពោះខិត្តប័ណ្ណប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដែលត្រូវបានបញ្ជូនដោយអ្នករត់ចោលជួរនៅកូរ៉េខាងត្បូង បើទោះបីជាលទ្ធផល នៃការក្ស័យធនសរុប នៅក្នុងទំនាក់ទំនង អន្តរកូរ៉េក៏ដោយ។

កាលពីថ្ងៃអង្គារកូរ៉េខាងជើង បានហៅកូរ៉េខាងត្បូងថាជា“ សត្រូវ” ហើយបានប្តេជ្ញាថា នឹងកាត់ផ្តាច់រាល់បណ្តាញ ទំនាក់ទំនងអន្តរកូរ៉េទាំងកំហឹង ចំពោះការចែកខិតប័ណ្ណបែបនេះ ហើយចាប់តាំងពីពេលនោះ មកខ្លួនមិនបានឆ្លើយតប តាមការហៅទូរស័ព្ទប្រចាំថ្ងៃ ពីកូរ៉េខាងត្បូងតាមរយៈខ្សែ ទូរស័ព្ទទំនាក់ទំនង និងយោធានោះទេ ។

កាសែត Rodong Sinmun ដែលជាសរីរាង្គ នៃគណបក្សកាន់អំណាច របស់កូរ៉េខាងជើង បានធ្វើការរិះគន់នៅក្នុងបទវិចារណកថា មួយដោយថាសកម្មភាពថ្មីៗ របស់កូរ៉េខាងត្បូង ប្រឆាំងនឹងកូរ៉េខាងជើងគឺជា“ ការប្រកួតប្រជែង និងការប្រកាសសង្គ្រាម ប្រឆាំងនឹងយើង”៕ដោយ ឈូក បូរ៉ា

To Top