ប៉េកាំង៖ យោងតាមអ្នកផ្តល់ យោបល់ក្រុមអ្នកជំនាញ ខាងចិនបានលើកឡើងថា ប្រទេសចិនមានភាពរឹងប៉ឹង ក្នុងការតំរែតំរង់នៅហុងកុង ដោយដាក់ចេញ នូវច្បាប់សន្តិសុខជាតិ ដើម្បីហាមឃាត់ បញ្ហាប្រឈមនានា ចំពោះសិទ្ធិអំណាចរបស់ខ្លួន។
លោក Lau Siu-kai អនុប្រធានសមាគមចិនហុងកុង និងម៉ាកាវ បានលើកឡើងថា ប្រទេសចិនត្រូវបានយល់ច្រឡំ ដោយប្រទេសបរទេស ដែលបានបោះបង់ការ គ្រប់គ្រងនៅហុងកុង ក្រោមគោលនយោបាយ“ ប្រទេសមួយប្រព័ន្ធពីរ” ។
លោក Lau បានប្រាប់សារព័ត៌មានក្យូដូថា ហុងកុង គឺជាផ្នែកមួយ នៃប្រទេសចិន លោកបានឲ្យដឹង នៅក្នុងបទសម្ភាសន៍មួយថា “ប្រទេសចិន មិនបានលះបង់អំណាច នៃច្បាប់របស់ខ្លួននោះទេ ពីព្រោះវាអនុញ្ញាតឱ្យទីក្រុងហុងកុង មាន (ស្វ័យភាព)” ។
ច្បាប់របស់ប្រទេសចិន នៃច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុង ដែលបានធ្វើឱ្យមានការព្រួយបារម្ភ យ៉ាងខ្លាំងអំពីស្ថានភាពស្វ័យភាពទឹកដី ពីបណ្តាប្រទេស ដូចជាសហរដ្ឋអាមេរិក និងអង់គ្លេស មានគោលបំណងកាត់បន្ថយ ការឃុបឃិតដោយកម្លាំងផ្ទៃក្នុង និងខាងក្រៅក្នុងការបង្កភាព វឹកវរក្នុងសង្គម ដើម្បីផ្តួលរំលំរដ្ឋាភិបាលមូលដ្ឋាន ៕
ដោយ ឈូក បូរ៉ា