ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីវៀតណាម៖ កម្ពុជា កោះតៃវ៉ាន់ និងតូក្យូ ជាគោលដៅដែល មានសុវត្ថិភាព ដើម្បីបន្តជើងហោះហើរ

ហាណូយ៖ ទីក្រុងក្វាងចូវរបស់ចិន និងកោះតៃវ៉ាន់ សេអ៊ូលនិងតូក្យូ រួមជាមួយប្រទេសឡាវ និង ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមផ្លូវអាកាស អន្តរជាតិដែលមានសក្តានុពលរបស់វៀតណាម ដែលកំពុងពិចារណាបើក ដំណើរការឡើងវិញ បន្ទាប់ពីការបិទព្រំដែនរាប់ខែដោយសារតែគ្រោះមហន្តរាយ នៃមេរោគកូវីដ -១៩ ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ង្វៀន ស៊ុនហ្វុក បានប្រគល់ភារកិច្ចឱ្យក្រសួងការបរទេស ក្រសួងសុខាភិបាល និងក្រសួងដឹកជញ្ជូន ពិចារណា“ បើកជើងហោះហើរអន្តរជាតិឆាប់ៗ” ទៅកាន់គោលដៅមួយចំនួន ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសុវត្ថិភាព ក៏ដូចជាសារៈសំខាន់ខាងនយោបាយ និងការទូត ប៉ុន្តែបានព្រមានថា ការបើកម្តងទៀតត្រូវតែបញ្ចប់ដោយ ប្រុងប្រយ័ត្ន។

ទិសដៅដែលបានលើកឡើងខាងលើ គឺជាដៃគូសំខាន់ទាំងអស់របស់វៀតណាម និងបានកត់ត្រាវឌ្ឍនភាពវិជ្ជមាន ក្នុងការទប់សា្ថនភាពក្នុង ស្ថានភាពរាតត្បាត។

នេះគឺជាផ្នែកមួយនៃការប្រកាស ជាផ្លូវការដែលបានចេញផ្សាយកាល ពីម្សិលមិញពីការិយាល័យរដ្ឋាភិបាល បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជា មួយគណៈកម្មាធិការជាតិគ្រប់គ្រងនិងការពារជាតិ ទៅលើការការពារមេរោគកូវីដ ១៩ កាលពីថ្ងៃអង្គារក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តី ង្វៀន ស៊ុនហ្វុក៕ប្រែសម្រួលៈ ណៃ តុលា

To Top