ចិនថ្កោលទោស អាមេរិកនិងចោទថា ជាសកម្មភាព បង្កហេតុដោយ ការហោះហើរលើ ដែនអាកាស កោះតៃវ៉ាន់
បរទេស៖ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍បាន ប្រកាសថ្កោលទោស ទៅលើសហរដ្ឋអាមេរិកដេលបានធ្វើការ សកម្មភាពបង្កហេតុទៅ លើដែនអាកាសរបស់កោះតៃវ៉ាន់។ យន្តហោះអាមេរិកមួយគ្រឿង បានហោះហើរពីលើដែនអាកាសនៃកោះតៃវ៉ាន់ដែលចិនតែងតែ បានអះអាងថាជាទឹកដី របស់ខ្លួននោះ។
គួរបញ្ជាក់ដែរថាកន្លងមកប្រទេសចិន ចាត់ទុកការគ្រប់គ្រងកោះតៃវ៉ាន់តាម បែបប្រជាធិបតេយ្យដោយផ្អែកលើដែនដី របស់ខ្លួននិងជាបញ្ហាការទូត ដ៏រសើបបំផុតរបស់ខ្លួនដោយតែងតែថ្កោលទោស សហរដ្ឋអាមេរិកចំពោះការគាំទ្រកោះនេះ។
ទោះបីជាយ៉ាងណាក្តីមុនហេតុការណ៍នេះ ពោលគឺកាលពីថ្ងៃអង្គាររដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថាយន្តហោះប្រភេទ C-40Aដែលជាស៊េរីយន្តហោះយោធាមានរូបរាងស្រដៀងទៅនឹង Boeing 737បានហោះចូលទៅកាន់ដែនអាកាសនៃកោះតៃវ៉ាន់ជាមួយនឹងការអនុញ្ញាតិត្រឹមត្រូវប៉ុន្តែមិនបានធ្វើការចុះចតនៅអាកាសយានដ្ឋានណាមួយឡើយ៕ ប្រែសម្រួល៖ស៊ុនលី