បរទេស៖ ក្រសួងយុត្តិធម៌ តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃពុធ សប្ដាហ៍នេះថា មួយក្នុងចំណោម ក្រុមហ៊ុនវិស្វកម្មដ៏ធំបំផុត របស់ប្រទេសកូរ៉េខាងត្បូង ឈ្មោះក្រុមហ៊ុនវិស្វកម្ម និងសំណងកូរ៉េខាងត្បូង SK គឺមានទោស ក្នុងការលួចបន្លំ ក្នុងដំណើរឲ្យទទួលបានកុងត្រា សាងសង់មួយ ដែលមានតម្លៃជាទឹកប្រាក់ រាប់រយលានដុល្លារ ពីកងទ័ពសហរដ្ឋអាមេរិក។
យោងតាមឯកសារនានា បានឲ្យដឹងថា ក្រុមហ៊ុនវិស្វកម្ម និងសំណង់កូរ៉េខាងត្បូង SK បានទទួលកុងត្រាក្នុងឆ្នាំ២០០៨ នៅជំរុំ Camp Humphreys ជាទីបញ្ជាការ របស់ងកម្លាំងអាមេរិកប្រចាំនៅកូរ៉េ ដោយផ្តល់ប្រាក់សូក ដល់មន្ត្រីម្នាក់ជាមួយ នឹងកងកម្លាំងវិស្វកម្ម សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ដោយមានទាហាន និងជនស៊ីវិលប្រមាណ ៤២.០០០នាក់ ជំរំទ័ព Camp Humphreys នេះ គឺជាមូលដ្ឋាន នៅបរទេសដ៏ធំបំផុត របស់កងទ័ពសហរដ្ឋអាមេរិក និងជាគម្រោងសំណង់ដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រ ក្រសួងការពារជាតិសហរដ្ឋអាមេរិក ហើយស្ថិតក្រោមកិច្ចព្រមព្រៀង ចែករំលែកការចំណាយ លើការពាតជាតិ ប្រទេសកូរ៉េខាងត្បូង បានចេញប្រាក់ប្រមាណ ៩០ភាគរយ នៃគម្រោងពង្រីកនោះ៕ ប្រែសម្រួល៖ប៉ាង កុង