ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក ត្រាំ ដាក់ទណ្ឌកម្ម តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ

បរទេស៖រដ្ឋបាលលោក ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានប្រកាសទណ្ឌកម្មថ្មីលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញការស៊ើបអង្កេតមន្ត្រីយោធានិងមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយអះអាងពីឥទ្ធិពលរបស់រុស្ស៊ី។

សេតវិមានបាននិយាយថា ខ្លួនកំពុងតែពង្រីកទណ្ឌកម្មទិដ្ឋាការរួម ជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ច ទៅលើមន្ត្រីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតនោះទេ។ រដ្ឋបាលអាមេរិក នាពេលថ្មីៗនេះ បានរិះគន់ថ្កោលទោសតុលាការនោះ ជុំវិញការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមធ្វើឡើងដោយកងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រារាំងមិនឲ្យមន្ត្រីស៊ើបអង្កេតធ្វើដំណើរចូលទៅក្នុងប្រទេសនោះ។

នៅក្នុងបទបញ្ជាប្រតិបត្តិមួយ លោក ត្រាំង បានហៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ថាជាការគម្រាមកំហែងមួយ ទន្ទឹងនឹងការប្រកាសភាពអាសន្នក្នុងប្រទេស ប្រឆាំងនឹងតុលាការនោះ។ សហរដ្ឋអាមេរិក មិនទទួលស្គាល់អាជ្ញាធររបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងមិនជាភាគីមួយរបស់វាទេ៕ប្រែសម្រួល៖ប៉ាង កុង

To Top