ព័ត៌មានអន្តរជាតិ

អភិបាលក្រងរូបនេះ ឆ្លើយតបខ្លាំងៗវិញ ទៅនឹងការគម្រាមកំហែង ប្រើទ័ពរបស់លោក Trump

បរទេស៖ នៅថ្ងៃសុក្រនេះ លោកអភិបាលក្រុង Seattle ក្នុងសន្និសីទកាសែតមួយ ដើម្បីឆ្លើយតបទៅនឹងការប្រកាសព្រមាន ពីសំណាក់ លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការប្រើប្រាស់យោធា ដើម្បីបង្ក្រាបក្រុមបាតុករថា គឺជាការសម្រេចចិត្ដ ដោយគ្មានការវាស់វែង ត្រឹមត្រូវឡើយ។

លោក Jenny Durkan អភិបាលក្រុង Seattle បានបញ្ជាក់ថា សកម្មភាពប្រើប្រាស់យោធា ដើម្បីឡោមព័ទ្ធក្រុងនេះ មិនត្រឹមតែមិនស្វាគមន៍ទេ ហើយវាថែមទាំងជាសកម្មភាព មិនស្របទៅតាមច្បាប់ឡើយ។ លោកបន្តថា សកម្មភាពពួកគេ គឺដើម្បីទាមទារសិទ្ធិនិងកែប្រែ ហើយនិងអ្វីដែលល្អប្រសើរជាងនេះ សម្រាប់សង្គមរបស់យើង និងជាពិសេសភាពស្មើគ្នា នៅក្នុងសហគមន៍ ទាំងពណ៌សម្បុរ និងជាតិសាសន៍។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃពុធ លោកប្រធានាធិបតី បានហៅក្រុមហ្វូងបាតុករថា ជាក្រុមភេវរកម្មនៅក្នុងស្រុក ហើយបានព្រមាន ប្រើប្រាស់ចំណាត់ការយោធា ទៅលើពួកគេ ប៉ុន្តែនៅថ្ងៃនេះ លោកអភិបាលក្រុងរូបនេះ បានឆ្លើយតបទៅនឹងលោក Trumpថា ក្រុមបាតុករទាំងនោះ ជាក់ស្តែងគឺជាស្នេហាជាតិ ទៅវិញនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top