បរទេស៖ The Telegraph ចេញផ្សាយនៅថ្ងៃសុក្រទី១២ ខែមិថុនានេះ បានសរសេរថា ប្រទេសចិន គឺបានធ្វើការកាន់កាប់ លើទឹកដីឥណ្ឌា ក្នុងទំហំដល់ទៅ៦០គីឡូម៉ែត្រការ៉េ ដោយខុសច្បាប់ នៅភាគខាងកើត នៃតំបន់ Ladakh។
ការអះអាង ដែលត្រូវបានធ្វើឡើង ដោយយោធា នៃប្រទេសឥណ្ឌានេះបានធ្វើឡើង នៅចំពេលដែលស្ថានភាព តានតឹង នៃប្រទេសមហាអំណាច តំបន់អាស៊ី ទាំងពីរនេះ នៅតាមតំបន់ក្បែរព្រំដែនគ្នា។The Daily Telegraph ដដែលបានអះអាងទៀតដែរថា កងទ័ពចិន ប្រមាណជា ១២០០០នាក់ បាចូលរុញច្រានចូល ទៅដល់តំបន់នេះ កាលពីខែមុន ក្នុងពេលដែលមានការប៉ះទង្គិចគ្នា តាមតំបន់ព្រំដែន។
ចំពោះបញ្ហានេះអង្គការ សហប្រជាជាតិ ដូចជាមិនទាន់មានសកម្មភាពអ្វីច្រើន លើសនេះឡើយ ដោយត្រឹមតែធ្វើការអំពាវនាវ ឲ្យគ្រប់ភាគីមានការអត់ធ្មត់ និងបន្តធ្វើការពិភាក្សាគ្នាឲ្យបានម៉ត់ចត់ ជាមុនចៀសវាង ការតានតឹងដាក់គ្នា កាន់តែខ្លាំងឡើង៕
ប្រែសម្រួល៖ស៊ុនលី