ព័ត៌មានអន្តរជាតិ

តម្លៃសាំងនៅវៀតណាម កើនឡើងលើសមុនជិត ១.០០០ដុង មួយលីត្រ

ហាណូយ៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងហិរញ្ញវត្ថុ បានពិនិត្យ តម្លៃប្រេងសាំងឡើង គិតមកដល់ម៉ោង ៣ រសៀលថ្ងៃសុក្រ ដែលជាការកើនឡើង ជាលើកទី ៣ ជាប់ៗគ្នា រហូតមកដល់ពេលនេះ។

តម្លៃលក់រាយឥន្ធនៈ ប្រភេទ E5 RON 92 បានកើនឡើងពី ៩៨៨ដុង ក្នុងមួយលីត្រ ដល់ ១៣,៣៩០ ដុង ក្នុងមួយលីត្រ (០.៥៧ ដុល្លារអាមេរិក) ខណៈពេលដែលតម្លៃប្រេងសាំង ប្រភេទ RON 95 បានកើនឡើងពី ៩៥៥ ដុង ក្នុងមួយលីត្រ ដល់កម្រិត ១៤.០៨០ ដុង ក្នុងមួយលីត្រ ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា តម្លៃប្រេងម៉ាស៊ូត និងប្រេងកាត ក៏បានកើនឡើង ដូចគ្នាដែរ គឺថ្លៃ ៧៦៦ដុង និង ៨៥៣ ដុង ឡើងដល់ ១១.៥១៥ដុង និង ៩,៦១០ ដុង ក្នុងមួយលីត្ររៀងៗខ្លួន។ ទន្ទឹមនឹងនេះដែរ តម្លៃម៉ាសូត តម្លៃ ៨៣០ដុង ក្នុងមួយលីត្រ ឡើងថ្លៃដល់ ១០.៣២២ ដុង ។
ក្រសួងទាំងពីរ គឺពិនិត្យតម្លៃប្រេងឥន្ធនៈ រៀងរាល់ ១៥ ថ្ងៃម្តង ដើម្បីរក្សាតម្លៃក្នុងស្រុក ឱ្យទាន់តាមទីផ្សារពិភពលោក។

ក្នុងរយៈពេលពីរសប្តាហ៍មុនថ្ងៃទី ១២ ខែមិថុនា តម្លៃប្រេងឥន្ធនៈពិភពលោក បានកើនឡើង ចន្លោះពី ២១ ទៅ ១៩ ភាគរយ។

កាលពី២សប្តាហ៍មុន តម្លៃប្រេងឥន្ធនៈ នៅទូទាំងពិភពលោកបានកើនឡើង ៣៩.៥៦ ដុល្លារក្នុងមួយធុង ប្រេងប្រភេទ RON92 ហើយប្រេង RON95 មានតម្លៃ ៤២,៤ ដុល្លារក្នុងមួយបារ៉ែល។

ក្រសួងបានសម្រេចចិត្ត នឹងបង្កើនការចំណាយ សម្រាប់មូលនិធិ ដើម្បីស្ថេរភាព តម្លៃប្រេងឥន្ធនៈ ១០០ ដុង ក្នុងមួយលីត្រប្រេង E5 RON 92 និង ៤០០ ដុង ក្នុងមួយលីត្រ RON 95៕
ប្រែសម្រួលៈ ណៃ តុលា

To Top