សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ខ្លួនបានបាត់បង់នូវទំនុកចិត្តទាំងស្រុង ទៅលើរដ្ឋាភិបាលកូរ៉េខាងត្បូង និងបានព្រមានអំពីការសោកស្តាយ និងឈឺចាប់បំផុត នៅពេលខាងមុខ។
លោក Jang Gum-chol ប្រធាននាយកដ្ឋានរណសិរ្ស បង្រួបបង្រួមខាងជើង របស់កូរ៉េខាងជើង បានធ្វើសេចក្តីថ្លែងការណ៍ ទៅកាន់ទីភ្នាក់ងារព័ត៌មានផ្លូវការ កណ្តាលកូរ៉េដោយយោងទៅលើ ពាក្យសច្ចាថ្មីៗនេះរបស់ Cheong Wa Dae ក្នុងការដោះស្រាយ យ៉ាងតឹងរឹងជាមួយ សកម្មជនរបស់ការហោះហើរ ខិតប័ណ្ណប្រឆាំង ទីក្រុងព្យុងយ៉ាង ចូលទៅកូរ៉េខាងជើង។
ដោយសួរសំណួរអំពីភាពស្មោះត្រង់ របស់កូរ៉េខាងត្បូង លោកចាង បានលើកឡើងថា “យើងមានការសង្ស័យច្រើន ជាងការជឿទុកចិត្ត” នៅក្នុងសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីកូរ៉េខាងត្បូង៕
ដោយ ឈូក បូរ៉ា