ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់ប្រមុខយូអិន ដែលសម្ដែង ការសោកស្ដាយ ក្រោយព្យុងយ៉ាង ផ្ដាច់ទំនងទំនង ជាមួយកូរ៉េខាងត្បូង

សេអ៊ូល៖ កូរ៉េខាងជើង បានរិះគន់អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres ដែលបានសម្តែង ការសោកស្តាយ ចំពោះការសម្រេចចិត្ត របស់កូរ៉េខាងជើង ក្នុងការកាត់ផ្តាច់ បណ្តាញទំនាក់ទំនងអន្តរកូរ៉េ។

យោងតាមអ្នកនាំពាក្យលោក Stephane Dujarric បានឲ្យដឹងថា លោក Guterres បានសម្តែងការសោកស្តាយ ចំពោះការប្រកាស របស់ក្រុងព្យុងយ៉ាង ដោយព្រមានថា បណ្តាញបែបនេះចាំបាច់ ត្រូវការដើម្បីចៀសវាង ការយល់ច្រឡំ ឬការគណនាខុស។

អ្នកនាំពាក្យក្រសួងការបរទេស កូរ៉េខាងជើង ត្រូវបានដកស្រង់សម្តីថា “ ប្រសិនបើអគ្គលេខាធិការពិត ជាមានបំណងចង់បានសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េនោះ លោកមិនគួរនិយាយអ្វី ដែលមិនសមហេតុសមផល ដូចជាការសោកស្តាយនោះទេ ប៉ុន្តែបានស្តីបន្ទោសយ៉ាងខ្លាំង ដល់កូរ៉េខាងត្បូង”៕
ដោយ ឈូក បូរ៉ា

To Top