ប៉េកាំង៖ ក្រសួងការបរទេសចិន បានសម្តែងការមិនពេញចិត្ត យ៉ាងខ្លាំងចំពោះរបាយការណ៍ របស់រដ្ឋាភិបាលអង់គ្លេស ដែលបានជ្រៀតជ្រែក ចូលកិច្ចការហុងកុង។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ហួ ឈុនយីង បានប្រាប់សន្និសីទ សារព័ត៌មានមួយថា “ការជ្រៀតជ្រែករបស់បរទេស ដែលគ្មានការទទួលខុសត្រូវ នៅក្នុងកិច្ចការរបស់ហុងកុង នឹងធ្វើឱ្យប្រទេសចិន កាន់តែប្តេជ្ញាចិត្ត ក្នុងការជំរុញឱ្យមានច្បាប់ សន្តិសុខជាតិសម្រាប់ហុងកុង” ។
លោកស្រីហួ បានឲ្យដឹងថា កិច្ចការហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយគ្មាន រដ្ឋាភិបាលបរទេស អង្គការ ឬបុគ្គលណាមួយ មានសិទ្ធិជ្រៀតជ្រែកឡើយ។ ចក្រភពអង់គ្លេស គ្មានអធិបតេយ្យភាពយុត្តាធិការ ឬសិទ្ធិក្នុងការគ្រប់គ្រងហុងកុង ហើយក៏មិនមានអ្វី ដែលគេហៅថា“ ការទទួលខុសត្រូវ” ដែរ៕
ដោយ ឈូក បូរ៉ា