Covid-19

WHO ព្រួយបារម្ភថា ប្រទេសជាច្រើន បន្ដមានការ រីករាលដាល ជំងឺកូវីដ-១៩

ហ្សេណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភថា ប្រទេសជាច្រើន ជាពិសេសតំបន់ ភាគខាងត្បូងពិភពលោក នៅតែបន្តរីករាលដាល នៃជំងឺកូវីដ-១៩ ហើយបានអំពាវនាវជាថ្មីម្តងទៀត ឲ្យមានសាមគ្គីភាពជាសកល ដើម្បីជំនះការលំបាក សម្រាប់“ ជាង ១០០ ឆ្នាំមកនេះ” ។

លោកបណ្ឌិត Michael Ryan នាយកប្រតិបត្តិ កម្មវិធីបន្ទាន់ផ្នែកសុខភាព របស់អង្គការ សុខភាពពិភពលោក បានឲ្យដឹងនៅក្នុងសន្និសីទកាសែត និម្មិតមួយថា “យើងមានការព្រួយបារម្ភថា យើងនៅតែមាន ការយកចិត្តទុកដាក់ខ្ពស់ ចំពោះការរីករាលដាល នៃជំងឺរាតត្បាតនេះ នៅក្នុងប្រទេសជាច្រើន ជាពិសេសនៅភាគខាងត្បូង ពិភពលោក” ។

លោកបានលើកឡើងថា “ដំបូងនិងសំខាន់បំផុត នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ គឺនៅតែកើតមានយ៉ាងខ្លាំង នៅក្នុងរលកនៃការផ្ទុះឡើង នៃជំងឺរាតត្បាតនេះ។ ប្រទេសមួយចំនួននៅអឺរ៉ុប ក្នុងតំបន់អាស៊ីអាគ្នេយ៍ អាមេរិកខាងជើង បានឆ្លងកាត់កម្រិតខ្ពស់បំផុត នៃរលកនៃការឆ្លង” រួចហើយ៕
ដោយ ឈូក បូរ៉ា

To Top