តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលរបាយការណ៍ អង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះអំពី“ ការចូលរួម” របស់ក្រុងតេអេរ៉ង់ ក្នុងការវាយប្រហារមីស៊ីល និងយន្តហោះចម្បាំង ទៅលើទីតាំងប្រេង របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីឆ្នាំមុន នេះបើយោងតាម សេចក្តីថ្លែងការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការ IRNA ។
ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បានចុះផ្សាយថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅក្នុងរបាយការណ៍ថ្មីៗនេះថា មីស៊ីល និងយន្តហោះដ្រូន ប្រើក្នុងការវាយប្រហារ ទៅលើទីតាំងប្រេង របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងឆ្នាំ ២០១៩ គឺមានដើមកំណើត នៅអ៊ីរ៉ង់។
ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ថា អង្គការសហប្រជាជាតិ ប្រហែលជារៀបចំ របាយការណ៍នេះ ក្រោមសម្ពាធនយោបាយ របស់សហរដ្ឋអាមេរិក៕
ដោយ ឈូក បូរ៉ា