ព័ត៌មានអន្តរជាតិ

ករណីផ្ទុះគ្រាប់បែក នៅក្នុងបរិវេណ ផ្សារមួយកន្លែង នៅប៉ាគីស្ថាន បណ្តាលឲ្យស្លាប់ និងរបួសជាង១០នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ថា ប្រភពពីប៉ូលិស បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង១១នាក់ ផ្សេងទៀត បានរងរបួស នៅគ្រា​ ដែលមានបំផ្ទុះគ្រាប់បែក នៅក្នុងបរិវេណផ្សារមួយកន្លែង ស្ថិតនៅស្រុក Rawalpindi ខេត្ត Punjab ភាកខាងកើតប្រទេស ប៉ាគីស្ថាន កាលពីថ្ងៃសុក្រម្សិលមិញនេះ ។

ឧប្បត្តិហេតុបានកើតឡើង នៅគ្រាដែលមានការបំផ្ទុះ​ គ្រាប់បែកច្នៃ បានត្រូវគេផ្លោងចូលក្នុងផ្សារ ក្នុងតំបន់នៃស្រុក Rawalpindi ដែលជាទីក្រុងមួយ របស់រដ្ឋធានីឥស្លាម៉ាបាដ កាលពីយប់ថ្ងៃសុក្រ ។

ប្រភពនានាបានប្រាប់ ដល់ស៊ិនហួថា ការបំផ្ទុះបានបណ្តាលឲ្យស្លាប់ អ្នកលក់ឥវ៉ាន់ តាមរទេះម្នាក់ស្លាប់ និងអ្នករទេះលក់ឥវ៉ាន់ ១១នាក់ផ្សេងទៀត បានរងរបួស និងបង្កឲ្យរបួសតិចតួច អ្នកឆ្លងកាត់ក្បែរនោះផងដែរ ។ អ្នករបួសត្រូវបានគេបញ្ជូន ទៅដល់ មន្ទីរពេទ្យ ។

យោងតាមការស៊ើបអង្កេត ដំបូងបានឲ្យដឹងថា គ្រាប់បែកបានផ្ទុះចេញពីម៉ូតូមួយគ្រឿង ដែលចតនៅលើដងផ្លូវ ដោយមិនដឹងច្បាស់ ជាក្រុមយោធាណាមួយ ដែលបានគេចខ្លួនចេញ ពីកន្លែងកើតហេតុ បន្ទាប់ពីបានបំផ្ទុះគ្រាប់បែកនៅក្នុងផ្សារ ។

មិនទាន់មានក្រុមណាមួយ ឬនរណាម្នាក់ ដែលអះអាងទៅលើ ការវាយប្រហារនេះនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top