គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍កាលពីថ្ងៃសុក្រថា មានករណីថ្មី នៃជំងឺកូវីដ១៩ ចំនួន ២.៣៦៩នាក់ ដែលនាំឲ្យតួលេខ អ្នកឆ្លងជំងឺសរុប កើនឡើង ដល់១៨២.៥៤៥នាក់ ។ ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺ នៅក្នុងប្រទេសតួកគី បានកើនឡើងដល់ ១៧៥.២១៨នាក់ ។
អ៊ីរ៉ង់ ជាប្រទេសដែលរងគ្រោះ ធ្ងន់ធ្ងរជាងគេ ដោយជំងឺកូវីដ១៩ នៅមជ្ឈិមបូព៌ា ហើយក៏ត្រូវបាន គេរាយការណ៍មកថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន៧៥នាក់ ដោយសារវីរុសនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនដល់៨.៦៥៩នាក់ ។
អ៊ីរ៉ង់ មានអ្នកជំងឺចំនួន១៤៤.៦៤៩នាក់ បានជាសះស្បើយ ពីជំងឺផ្លូវដង្ហើមនេះ ។
នៅក្នុងប្រទេសតួកគី សរុបអ្នកឆ្លងជំងឺបានកើនឡើងដល់១៧៥.២១៨នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មីចំនួន ១.១៩៥នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ។ លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាល តួកគី បានថ្លែងកាលពីថ្ងៃសុក្រថាយ៉ាងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា