រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ថា យោងតាមទិន្នន័យ បានមកពីក្រសួងសុខាភិបាល ប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បាននាំមុខ ចក្រភពអង់គ្លេស ដែលក្លាយជា ប្រទេសមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ លំដាប់លេខ២ លើពិភពលោក ។
ក្រសួងបានបញ្ជាក់ កាលពីយប់ថ្ងៃសុក្រថា មានអ្នកស្លាប់ថ្មីចំនួន៩០៩នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបរបស់ប្រទេសនេះ កើនឡើងដល់៤១.៨២៨នាក់ ទន្ទឹមនឹងនេះដែរ អង់គ្លេស មានអ្នកស្លាប់សរុប កើនដល់៤១.៥៦៦នាក់ ។
សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ក្នុងអំឡុងពេលដូចគ្នា សរុបតួលេខកើនឡើង របស់ប្រេស៊ីល ចំនួន២៥.៩៨២នាក់ ដល់ ៨២៨.៨១០នាក់ ដែលនាំឲ្យប្រទេសនេះ រងគ្រោះធ្ងន់ធ្ងរបំផុត លំដាប់លេខ២ លើពិភព លោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺ លើសពី២លាននាក់ ។
ប្រេស៊ីល ត្រូវបានគេបញ្ជាក់ថា មានករណីឆ្លង ជំងឺកូវីដ១៩ ជាលើកដំបូង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា