ព័ត៌មានអន្តរជាតិ

សាជាថ្មី អាមេរិក សន្យាដកទ័ពបន្ថែម ពីអ៊ីរ៉ាក់ ហើយបញ្ជាក់ថាគ្មានបំណង ចង់តាំងមូលដ្ឋាន អចិន្ត្រៃយ៍ឡើយ

បាដាដ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី១២ ខែមិថុនានេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការប្រកាស សន្យាម្តងទៀតថា ខ្លួននឹងបន្តធ្វើការ កាត់បន្ថយកងកម្លាំង យោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ិរ៉ាក់ ហើយខ្លួនមិនដែលមានផែនការ ក្នុងការដាក់ទីតាំង នៅប្រទេសនេះ ជារៀងរហូតឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ រវាងភាគីអាមេរិក និងអ៊ីរ៉ាក់ បានបញ្ជាក់បន្ថែមទៀតថា ក្រុមគណប្រតិភូ នៃប្រទេសអ៊ីរ៉ាក់ ដែលដឹកនាំដោយ លោកអនុរដ្ឋមន្ត្រីការបរទេស Abdul Karim Hashim បានជួបពិភាក្សាគ្នា ជាមួយនឹងក្រុមគណប្រតិភូអាមេរិក ដឹកនាំដោយលោក អនុរដ្ឋមន្ត្រីការបរទេស សម្រាប់កិច្ចការងារ នយោបាយ David Hale។

គួរបញ្ជាក់កិច្ចពិភាក្សាគ្នា បែបយុទ្ធសាស្ត្រ ត្រូវបានធ្វើឡើង តាមរយៈវិដេអូខល ដែលជាផ្នែកមួយ នៃកិច្ចការងារ ដែលត្រូវធ្វើនៅក្រោយកិច្ចព្រមព្រៀង យុទ្ធសាស្ត្រមួយ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០០៨ រវាងភាគីទាំងពីរ៕
ប្រែសម្រួល៖ស៊ុនលី

To Top