ព័ត៌មានអន្តរជាតិ

ពលរដ្ឋចិន ប្រមាណជាង ៧០ម៉ឺននាក់ នៅខេត្តភាគនីរតី រងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់

គីយ៉ាង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ភ្លៀងធ្លាក់ចុះយ៉ាងគំហុក បង្កជាគ្រោះទឹកជំនន់ បានបង្កផលប៉ះពាល់ ដល់ពលរដ្ឋប្រមាណ ជាង៧០០.០០០ នាក់ ដែលរស់នៅខេត្ត Guizhou ភាគនីរតីនៃប្រទេសចិន ដែលមានពលរដ្ឋ ប្រមាណ២៩.០០០នាក់ ត្រូវបានបង្ខំចិត្តជម្លៀសខ្លួនចេញ ។

ស្នាក់ការកណ្តាល សង្រ្គោះការរាំងស្ងួត និងត្រួតពិនិត្យទឹកជំនន់ ប្រចាំខេត្តខាង លើបានប្រកាស កាលពីថ្ងៃសុក្រ អំពីវិធានការទប់ស្កាត់ បន្ទាន់ទៅលើទឹកជំនន់ ដែលមានកម្រិត៣ ដល់កម្រិត២ ។

យោងតាមនាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ចាប់តាំងពីឈានចូលដល់រដូវវស្សានេះ តំបន់ចំនួន៦០ ក្រុងមួយចំនួន និងស្រុកជាច្រើន នៃខេត្តនេះត្រូវបានគេឃើញថា បានរងការបំផ្លិចបំផ្លាញ ដោយគ្រោះទឹកជំនន់ ។

កាលពីថ្ងៃសុក្រ ភ្លៀងបានធ្លាក់ចុះយ៉ាងគំហុក មកលើភូមិ Bifeng តំបន់ , Zheng’an ក្នុងក្រុង Zunyi ដោយក្នុងកំណត់ត្រា បានកើនឡើងខ្ពស់ ដែលមានទំហំគ្រាប់ភ្លៀង ១៦៣.៣មីលីម៉ែត្រ ក្នុងរយៈពេល១ម៉ោង ហើយបានបង្កជាគ្រោះទឹក ជំនន់ដ៏អាក្រក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top