ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីរុស្ស៊ី នឹងធ្វើដំណើរទស្សនកិច្ច តួកគី សម្រាប់កិច្ចពិភាក្សាគ្នា នៅថ្ងៃអាទិត្យនេះ

បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu នឹងធ្វើដំណើរទស្សនកិច្ចប្រទេសតួកគី នៅថ្ងៃអាទិត្យនេះ សម្រាប់កិច្ចពិភាក្សាគ្នា នេះបើតាមសម្តី ពីក្រសួងការបរទេស របស់ប្រទេសទាំងពីរ និយាយប្រាប់ឲ្យដឹង ហើយការពិភាក្សាគ្នានោះ នឹងផ្តោតលើបញ្ហា ប្រទេសលីប៊ី ។

ចំពោះដំណើរទស្សនកិច្ច ធ្វើឡើងដោយគណៈប្រតិភូរុស្ស៊ី ដែលនឹងរួមមានទាំងមន្ត្រីយោធា និងសន្តិសុខនោះ ក្រសួងការបរទេសតួកគី បាននិយាយប្រាប់ យ៉ាងដូច្នេះថា “នៅក្នុងអំឡុងដំណើរ ទស្សនកិច្ចនេះ គណៈប្រតិភូត្រូវបានគេរំពឹងថា នឹងមានការប្រឹក្សាគ្នាផ្តល់យោបល់គ្នា និងពិភាក្សាគ្នាអំពីសហប្រតិបត្តិការលើបញ្ហាក្នុងតំបន់” ។

គួរបញ្ជាក់ថា ប្រទេសតួកគីគាំទ្រ រដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិ ដែលអន្តរជាតិ ទទួលស្គាល់របស់លោក Fayez al Serraj ដែលមានកងកម្លាំង ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បានធ្វើការវាយប្រហារ ទៅលើទីក្រុងទ្រីប៉ូលី កាន់កាប់ដោយកងទ័ពជាតិលីប៊ី របស់លោក Khalifa Haftar ដែលគាំទ្រដោយរុស្ស៊ី សហភាពអារ៉ាប់រួម និងអេហ្ស៊ីប៕
ប្រែសម្រួល៖ប៉ាង កុង

To Top