ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ វាយប្រហារ ដែនការកាហ្គោស៊ីម៉ា ប្រទេសជប៉ុន តែមិនទាន់មានសញ្ញា បញ្ជាក់ពីរលកយក្សស៊ូណាមិ

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ថា ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ (JMA)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,៣រ៉ិចទ័រ បានអង្រួននៅតំបន់ឆ្នេរសមុទ្រ នៅកោះ Amamioshima ស្ថិតក្នុងខេត្ត កាហ្គោស៊ីម៉ា របស់ប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ ។

គ្រោះរញ្ជួយដីនេះ បានកើតឡើង នៅវេលាម៉ោងសូន្យនិង៥១នាទី ម៉ោងក្នុងស្រុក ដែលមានរង្វាស់២០.៨ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១២៨.៣ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត និងមានជម្រៅ១៦០គីឡូម៉ែត្រ ។

គ្រោះរញ្ជួយដីកម្រិត៤ បានកើតឡើង នៅតំបន់មួយចំនូននៃខេត្ត កាហ្គោស៊ីម៉ា ដែលក្រុមតាមដាន គ្រោះរញ្ជួយដីរបស់ជប៉ុន បានកំណត់កម្រិតខ្ពស់បំផុតគឺ ៧ ។

មិនទាន់មានសញ្ញា ព្រមានណាមួយ បញ្ជាក់អំពីរលកយក្សស៊ូណាមិ នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top