ព័ត៌មានអន្តរជាតិ

បាតុកម្ម ប្រឆាំងភាពឃោរឃៅរបស់ប៉ូលិស និងការរើសអើងជាតិសាសន៍ ផ្ទុះឡើងនៅទីក្រុង ប៉ារីស របស់បារាំង

បរទេស៖ ចលនា Black Lives Matter បានប្រមូលផ្តុំគ្នាយ៉ាងលឿន បន្ទាប់ពីរូបភាពវីដេអូ ត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី ២៥ ឧសភា ដែលបង្ហាញពីប៉ូលិស នៅទីក្រុង Minneapolis សហរដ្ឋអាមេរិក បានចាប់ខ្លួនបុរសជនជាតិអាមេរិក ដើមកំណើតអាហ្រ្វិកម្នាក់ គឺលោក George Floyd ដែលក្រោយមកបានស្លាប់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ផ្សាយផ្ទាល់ពីទីក្រុងប៉ារីស ប្រទេស បារាំង នៅពេលក្រុមបាតុករ ប្រមូលផ្តុំគ្នាដើម្បីតវ៉ា ដោយគ្មានការអនុញ្ញាត នៅលើខ្នងនៃរលកប្រឆាំង នឹងការរើសអើងជាតិសាសន៍ទូទាំងពិភពលោក។

ការតវ៉ាប្រឆាំង នឹងអំពើហិង្សារបស់ប៉ូលិស និងភាពអយុត្តិធម៌ក្នុងប្រទេសបារាំង បានផ្ទុះឡើង ដោយករណីលោក Adama Traore ដែលមនុស្សជាច្រើន បានរកឃើញថា ស្រដៀងនឹងការស្លាប់ របស់បុរសជនជាតិអាហ្រ្វិកអាមេរិកម្នាក់ ឈ្មោះ George Floyd នៅទីក្រុង Minneapolis សហរដ្ឋអាមេរិក កាលពីចុងខែឧសភា៕ ប្រែសម្រួលៈ ណៃ តុលា

To Top