បរទេស៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន កំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍យកចិត្តទុកដាក់ជាខ្លាំង ចំពោះសមយុទ្ធយោធាដែលកំពុងតែប្រព្រឹត្តទៅ នៅជិតព្រំដែនមានប្រវែង២.២០០ម៉ាយរបស់ប្រទេសចិនជាប់នឹងឥណ្ឌា បើទោះជាមានការអះអាងពីទីក្រុងប៉េកាំងថា ភាគីទាំងពីរបានបន្ធូរបន្ថយភាពតានតឹងហើយក៏ដោយ។
ទីភ្នាក់ងាររសារព័ត៌មាន China Youth Daily និងទីភ្នាក់ងារសារព័ត៌មានចិនដទៃទៀត បានរាយការណ៍នៅថ្ងៃសុក្រសប្ដាហ៍នេះថា កងទ័ពក្រុមលេខ៧៦ ដែលជាកងយោធាចិនមួយមានទីតាំងឈរជើងនៅក្នុងទីក្រុង Xining ខេត្ត Qinghai បានធ្វើដំណើរតាមរថភ្លើង និងបានធ្វើការហ្វឹកហាត់នៅជួរភ្នំ Kunlun។
គួរបញ្ជាក់ថា សេចក្តីរាយការណ៍ស្តីពីការហ្វឹកហាត់យោធាចិននេះ គឺត្រូវបានធ្វើឡើង ក្រោយរយៈពេលពីរថ្ងៃបន្ទាប់ពីក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយប្រាប់ថា ប្រទេសចិននិងប្រទេសឥណ្ឌា បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា និងបានព្រមព្រៀងគ្នាបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន៕ ប្រែសម្រួល៖ប៉ាង កុង