បរទេស ៖ យោងតាមការចេញផ្សាយ ជាច្រើននៅថ្ងៃអាទិត្យនេះ បានសរសេរថា លោករដ្ឋមន្ត្រី ការបរទេស អាមេរិក Mike Pompeo នឹងបើកកិច្ចពិភាក្សាគ្នា ជាមួយនឹងមន្ត្រីការទូតចិន លោក Yang Jiechi នៅក្នុងទីក្រុងហាវ៉ៃ ។
ប្រភពដដែលទាំងនោះ បានសរសេរទៀតថា កិច្ចប្រជុំទាំងនោះនឹងធ្វើឡើង ដោយស្ងាត់ៗទោះបីជាការរៀបចំកិច្ចប្រជុំ មិនទាន់ត្រូវបានបញ្ជាក់លំអិត ពីពេលវេលានីទីតាំង នៅឡើយក្តី ដោយគោលបំណងធំ ក្នុងការចចារនេះគឺ ដើម្បីធ្វើយ៉ាងណាស្វែងរកវិធី ដើម្បបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសមហាអំណាច យក្សទាំងពីរ។
មកដល់ពេលនេះ ទាំងក្រសួងការបរទេស និងស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ិនតោន នៅមិនទាន់ធ្វើការបញ្ជាក់លំអិត អំពីកិច្ចប្រជុំមួយនេះទេ ប៉ុន្តែកន្លងមកបញ្ហាតានតឹង រវាងប្រទេសអាមេរិក និងចិន គឺមានច្រើនដូចជាកូវីដ១៩ បញ្ហាក្រុងហុងកុងបញ្ហាកោះតៃវ៉ាន់ បញ្ហានៅសមុទ្រចិនខាងត្បូងជាដើម ៕
ប្រែសម្រួល៖ស៊ុនលី