បរទេស៖ នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ប្រទេសចិនបានប្រកាស ដាក់ទោសប្រហារជីវិត បុរសជនជាតិអូស្ត្រាលីម្នាក់ នៅក្នុងប្រទេសរបស់ខ្លួន ហើយត្រូវបានគេមើលឃើញថា នឹងអាចបង្កទៅជាភាពតានតឹង រវាងប្រទេសទំនាក់ទំនង នៃប្រទេសទាំងពីរ។
ឆ្លើយតបទៅនឹងការប្រកាសនេះ ក្រសួងកិច្ចការងារបរទេស នៃប្រទេសអូស្ត្រាលី បាននិយាយថា ខ្លួននឹងផ្តល់ប្រឹក្សានិងជំនួស ចំពោះករណីនេះ ទាំងដែលខ្លួនមិនទាន់អាចបញ្ជាក់ ពីអត្តសញ្ញាណរបស់បុរសរូបនេះ បាននៅឡើយ ប៉ុន្តែយោងតាមការបញ្ជាក់ របស់សារព័ត៌មានរបស់ប្រទេសចិន និងអូស្ត្រាលី បានបញ្ជាក់ថា បុរសម្នាក់នេះមានឈ្មោះថា Cam Gilespie គឺជាអ្នកទោសដែលចិន ចាប់ដាក់គុកកាពី៧ឆ្នាំមុន នៅក្នុងករណីជួញដូរគ្រឿងញៀន នៅភាគខាងត្បូងនៃប្រទេសចិន។
គួរបញ្ជាក់ដែរថា នៅមុនករណីដ៏ថ្មីនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កំពុងមានបញ្ហារួចទៅហើយ ដោយសារតែអូស្ត្រាលី បានធ្វើការអំពាវនាវអន្តរជាតិ ឲ្យមានការស្រាវជ្រាវនិងស៊ើបអង្កេត ទៅលើករណីផ្ទុះវិរុសកូវីដ១៩ ដែលចេញពីទីក្រុងវូហាន នៃប្រទេសចិន៕
ប្រែសម្រួល៖ស៊ុនលី