ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី បារាំង៖អឺរ៉ុបចាំបាច់ត្រូវកាត់ បន្ថយការពឹងផ្អែកលើ ចិននិងអាមេរិក

បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃអាទិត្យម្សិលមិញនេះ បានមានប្រសាសន៍ថា លោកនឹងធ្វើការងារ កសាងអឺរ៉ុប ឲ្យមានការពឹងផ្អែកកាន់តែតិចលើប្រទេសចិន និងសហរដ្ឋអាមេរិក ស្របពេលដែលប្រទេសបារាំង ងើបចេញបន្តិចម្តងពីការបិទមិនឲ្យធ្វើដំណើរ រយៈពេល៨សប្ដាហ៍។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា វិបត្តិមេរោគកូរ៉ូណា បានបង្ហាញឲ្យឃើញថា បារាំងនិងប្រទេសអឺរ៉ុបផ្សេងទៀត ពឹងផ្អែកប៉ុណ្ណាលើចង្វាក់ផ្គត់ផ្គង់ជាមួយប្រទេសចិននិងទីកន្លែងផ្សេងទៀត។

នៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ លោក Emmanuel Macron បានថ្លែងយ៉ាងដូច្នេះថា “ទុក្ខលំបាកនេះបានលាតត្រដាងឲ្យឃើញនូវគុណវិបត្តិនិងភាពផុយស្រួយ គឺការពឹងផ្អែករបស់យើងចំពោះទ្វីបផ្សេងទៀត ដើម្បីទទួលបានទំនិញក្នុងដៃ ហើយខ្ញុំចង់ឲ្យយើងទាញយកមេរៀនទាំងអស់ ពីអ្វីដែលយើងបានរៀន”៕ប្រែសម្រួល៖ប៉ាង កុង

To Top