ព័ត៌មានអន្តរជាតិ

លោកពូទីន អះអាងរុស្ស៊ី នឹងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទប់ទល់គ្រប់ប្រភេទ អាវុធលឿនជាងសម្លេង

មូស្គូ៖ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានធ្វើការប្រកាសថា ប្រទេសរុស្ស៊ី ក្នុងពេលឆាប់ៗនេះ នឹងអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រឈមមុខនិងទប់ទល់ ទៅនឹងគ្រប់ប្រភេទអាវុធ ដែលមានល្បឿនលឿនជាងសម្លេង ដែលត្រូវបានដាក់ពង្រាយ ដោយប្រទេសទាំងឡាយ នាពេលបច្ចុប្បន្ន។

លោកពូទីន បានបញ្ជាក់ទៀតថា ក្រុងមូស្គូគឺមិនត្រឹមតែប៉ុណ្ណោះ កំពុងនាំមុខទាំងសហរដ្ឋអាមេរិក ចំពោះអាវុធប្រភេទបែបនេះទៀតផង។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានត្រូវបានគេមើលឃើញថា កំពុងពង្រីកសមត្ថភាពការពារ របស់ពួកគេនៅពេល ដែលកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធ ក្នុងសម័យសង្គ្រាមត្រជាក់មួយចំនួន បានដួលរលំ អំឡុងពេលដែលកាន់តែអាក្រក់ទៅ ៗ នៃចំណងទាក់ទងរបស់រុស្ស៊ី ជាមួយលោកខាងលិច។

ក្នុងនោះផងដែរ កាលពីឆ្នាំមុនប្រទេសរុស្ស៊ី បានដាក់ពង្រាយមីស៊ីល ដែលមានសមត្ថភាពនុយក្លេអ៊ែរដំបូងរបស់ខ្លួន ខណៈមន្ទីរប៉ង់តាហ្គោន មានគោលដៅក្នុងការបំពេញបន្ថែម នូវអាវុធដែលមសមត្ថភាព និងល្បឿនលឿនជាងសម្លេង នៅដើមពាក់កណ្តាលឆ្នាំ២០២០ នេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top