ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចោទអ្នកវិទ្យាសាស្ត្រថា ក្បត់ជាតិ ពីបទផ្តល់ការ សម្ងាត់ឲ្យចិន

បរទេស ៖ រដ្ឋអាជ្ញារុស្ស៊ី នៅពេលថ្មីៗនេះ បានចោទប្រកាន់ អ្នកវិទ្យាសាស្ត្ររុស្ស៊ី ដ៏លេចធ្លោរមួយរូប ពីបទក្បត់ជាតិ ក្រោយចោទប្រកាន់ លោកពីបទផ្តល់ការ សម្ងាត់ឲ្យប្រទេសចិន ហើយមេធាវី របស់លោកបាននិយាយ នៅថ្ងៃចន្ទនេះថា កូនក្តីរបស់របស់គាត់ អាចនឹងជាប់ពន្ធនាគារ ដល់ទៅ២០ឆ្នាំ បើរកឃើញថាមានទោស។

លោក Valery Mitko ជាប្រធានបណ្ឌិត សភាវិទ្យាសាស្ត្រអាក់ទិក ក្នុងទីក្រុង St. Petersburg តាមសេចក្តីរាយការណ៍ កំពុងតែស្ថិតនៅក្រោម ការឃុំខ្លួនឲ្យនៅក្នុងផ្ទះ ចាប់តាំងពីអាជ្ញាធរ បានចោទប្រកាន់លោក ពីបទក្បត់ជាតិលំដាប់ខ្ពស់ នៅក្នុងខែកុម្ភៈមកម្ល៉េះ ។

ផ្ទាំងពាណិជ្ជកម្ម

ចំណែកលោក Ivan Pavlov ជាមេធាវី បាននិយាយប្រាប់ថា កូនក្តីមានវ័យ៧៨ឆ្នាំ របស់លោក បានធ្វើដំណើរទៅប្រទេសចិន ចំនួនពីរដងក្នុងមួយឆ្នាំ ដើម្បីផ្តល់សុន្ទរកថា ក្នុងនាមជាសាស្ត្រាចារ្យ ទទួលការអញ្ជើញ និងបានបដិសេធថា មិនបានប្រគល់ការសម្ងាត់រដ្ឋ ឲ្យទៅប្រទេសចិននោះទេ៕
ប្រែសម្រួល៖ប៉ាង កុង

To Top