ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការទេសចិន និងអាមេរិក គ្រោងនឹងជួបគ្នា នៅថ្ងៃពុធ ដើម្បីដោះស្រាយភាពតានតឹង នៃប្រទេសទាំងពីរ

បរទេស៖ យោងតាមប្រភព ដែលបានដឹងពីការរៀបចំនេះ បានអោយដឹងថា អ្នកការទូតកំពូលចិន និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងជួបផ្ទាល់នៅកោះហាវ៉ៃ នៅថ្ងៃពុធនេះ ដើម្បីដោះស្រាយភាពតានតឹង រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយ របស់កាសែត South China Morning Post កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

បើតាមការចេញផ្សាយ របស់កាសែត South China Morning Post ដោយដកស្រង់ប្រភពមួយ បន្តថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នឹងជួបពិភាក្សាការងារ ជាមួយលោក Yang Jiechi សមាជិកការិយាល័យ នយោបាយបក្សកុម្មុយនិស្ត ប៉ុន្តែកាលបរិច្ឆេទ មិនទាន់ត្រូវបានសម្រេចចិត្ត នៅឡើយទេ។

ក្រសួងការបរទេសចិនមិន បានបញ្ជាក់ពីកិច្ចប្រជុំនោះទេ ប៉ុន្តែអ្នកនាំពាក្យគឺលោក Zhao Lijian កាលពីថ្ងៃចន្ទបាននិយាយថា ការប្រាស្រ័យទាក់ទង កំពុងបន្តរវាងភាគីទាំងពីរ។

លោក Zhao បាននិយាយ នៅក្នុងសន្និសីទ សារព័ត៌មានទៀងទាត់មួយ នៅទីក្រុងប៉េកាំង ក្នុងការឆ្លើយតបទៅនឹងសំណួរ អំពីកិច្ចប្រជុំនេះថា “ប្រទេសចិននិងសហរដ្ឋអាមេរិក បានរក្សាការប្រាស្រ័យទាក់ទង នៅក្នុងបណ្តាញការទូត” ។

យ៉ាងណាក៏ដោយ នៅមុនកិច្ចប្រជុំ ដែលបានគ្រោងទុក នៅកោះហាវ៉ៃនេះ លោក Pompeo ត្រូវបានគេរំពឹងថា នឹងមានកិច្ចប្រជុំតាមរយៈ videoconference នៅថ្ងៃច័ន្ទជាមួយ ប្រធានគោលនយោបាយ ការបរទេសសហភាពអឺរ៉ុប លោក Josep Borrell និងរដ្ឋមន្រ្តីការបរទេស នៃរដ្ឋជាសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប។ នៅក្នុងកិច្ចប្រជុំនេះ ប្រទេសចិនត្រូវបានគេរំពឹងថា នឹងមានកម្រិតខ្ពស់នៅក្នុងរបៀបវារៈ៕ ប្រែសម្រួលៈ ណៃ តុលា

To Top