ព័ត៌មានអន្តរជាតិ

យោធាកូរ៉េខាងជើង គំរាមចូល ទៅកាន់តំបន់ព្រំដែនគ្មាន ប្រដាប់អាវុធជាថ្មី

សេអ៊ូល ៖ យោធាកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងពិនិត្យឡើងវិញនូវផែនការ ដើម្បីចូលទៅក្នុងតំបន់ព្រំដែន ដែលរំសាយអាវុធ ក្រោមកិច្ចព្រមព្រៀងអន្តរកូរ៉េ មួយថ្ងៃបន្ទាប់ ពីកូរ៉េខាងជើង បានគំរាមចាត់វិធានការ យោធាលើការបញ្ជូនខិត្តប័ណ្ណ របស់សកម្មជនមកពីកូរ៉េខាងត្បូង។

អគ្គសេនាធិការកង ទ័ពប្រជាជនកូរ៉េ ក៏បានបង្ហើបឱ្យដឹងថា កូរ៉េខាងជើងនឹងបញ្ជូនខិត្តប័ណ្ណឃោសនាផ្ទាល់ខ្លួន របស់ខ្លួនចូលទៅខាងត្បូង ដោយនិយាយថា ខ្លួនកំពុងពិចារណា បើកតំបន់ជួរមុខ និងដែនទឹកនៅឆ្នេរ សមុទ្រភាគនិរតី ដើម្បីសហការសម្រាប់“ ខិត្តប័ណ្ណខ្នាតធំ និងតស៊ូប្រឆាំងនឹងសត្រូវ ។

កងទ័ពរបស់យើងកំពុងឃ្លាំមើល យ៉ាងដិត ដល់ទៅលើ ស្ថានការណ៍បច្ចុប្បន្ន ដែលទំនាក់ទំនងខាងជើង – ខាងត្បូងកាន់តែអាក្រក់ទៅ ៗ និងត្រៀមខ្លួនជាស្រេច សម្រាប់ការធានា យោធាឱ្យប្រាកដ ចំពោះវិធានការខាងក្រៅណាមួយ ដែលត្រូវអនុវត្តដោយបក្ស និងរដ្ឋាភិបាល៕
ដោយ ឈូក បូរ៉ា

To Top