វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថារដ្ឋបាលរបស់លោក នឹងកាត់បន្ថយវត្តមានកងទ័ព អាមេរិកនៅប្រទេសអាល្លឺម៉ង់ ចំពេលមានការសង្ស័យថា លោកអាចព្យាយាមធ្វើដូចគ្នា ជាមួយកងទ័ពអាមេរិកនៅកូរ៉េខាងត្បូង។
លោក ត្រាំ បានស្តីបន្ទោសការដកកងទ័ព នេះទៅលើការខកខាន របស់អាល្លឺម៉ង់ ក្នុងការបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុង នាមជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដើម្បីចំណាយយ៉ាង ហោចណាស់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនទៅលើ វិស័យការពារជាតិ។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅសេតវិមានថា“ វាគឺជាការចំណាយដ៏ធំធេងមួយ ចំពោះសហរដ្ឋអាមេរិក ហើយប្រទេសអាល្លឺម៉ង់ គឺជាអ្នកដែលមានការចំណាយច្រើនចំពោះការបង់ប្រាក់របស់ពួកគេ ទៅឱ្យណាតូ ហើយពួកគេបង់ប្រាក់ ១ ភាគរយ ហើយពួកគេស្មានថា នឹងមាន ២ ភាគរយ ហើយ ២ ភាគរយទាបណាស់ វាគួរតែច្រើនជាងនេះទៅទៀត”៕ ដោយ ឈូក បូរ៉ា