ព័ត៌មានអន្តរជាតិ

រុស្ស៊ី ធ្វើការនិរទេសខ្លួន មន្ត្រីការទូត២រូប របស់សាធារណរដ្ឋឆេកូស្កូវ៉ាគី

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានទាមទារបញ្ជូនប្រតិភូ របស់ប្រទេសឆេកូស្លូវ៉ាគី ចំនួន២រូប ដែលជាការឆ្លើយតប ទៅនឹងករណីដូចគ្នា ដែលបានធ្វើ ដោយក្រុមអាជ្ញាធរឆេក ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានដាក់ថា “ថ្ងៃទី១៥ មិថុនា អគ្គរដ្ឋទូត របស់សារធារណរដ្ឋឆេកូស្លូវ៉ាគី ប្រចាំសហព័ន្ធរុស្ស៊ីលោក Vitezslav Pivonka ត្រូវបានកោះហៅ ឲ្យកាន់ក្រសួងការបរទេសរុស្ស៊ី ” ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា បុគ្គលិក២រូប របស់ស្ថានទូតឆេក នៅក្រុងម៉ូស្គូ ត្រូវបានប្រកាសថា ជាបុគ្គលមិនត្រឹមត្រូវ និងត្រូវបានបង្គាប់ ឲ្យចាកចេញពីប្រទេសរុស្ស៊ីទាំងអស់គ្នា ជាមួយក្រុមគ្រួសារ របស់ពួកគេត្រឹមយប់ថ្ងៃពុធ ។

គួររំលឹកថា កាលពីដើមខែនេះ សារធារណរដ្ឋឆេកូស្លូវ៉ាគី បានធ្វើការនិរទេសខ្លួនប្រតិភូ របស់រុស្ស៊ីចំនួន២រូបផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top